ឯកឧត្តម ជៀង អំ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ស្ថិតនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ
ភ្នំពេញ : ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនក្រុមគ្រូពេទ្យ និងកម្លាំងប្រចាំការ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ការចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ ក៏មានការអញ្ជើញចូលពីសំណាក់ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរដែរពាក់ព័ន្ធ លោកអភិបាលស្រុក អភិបាលរងស្រុក និងមន្រ្តីចត្តាឡីស័កជាច្រើនទៀតផងដែរ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3RWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--753ce64fdc39c6ed83ee8c1af2360e4fc0b93a02/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/128FB560-0452-418D-8D11-E6EEC16.jpeg)
នាឱកាសនោះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បានណែនាំ ដល់រដ្ឋបាលស្រុកកូនមុំ ត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដោយធ្វើយ៉ាងណាត្រូវបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។
ឯកឧត្តម បានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលរដ្ឋដែលមកធ្វើចត្តាឡីស័ក ឱ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគម្លាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឱ្យពួកគាត់សួរសុខទុក្ខ នៅឱ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឱ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3BWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ca11675f08e4754c8c2cca156d9fd8d24bc1be35/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8EEB3E43-0ADF-4F72-825C-3B1CDA5.jpeg)
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តណែនាំឱ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឱ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd3hWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ca5c35f123bf9b4adb39517901ab7a1de04f48c3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/DC57B3A4-DC53-4CD2-AEF7-FCA8358.jpeg)
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ជៀង អំ ក៏បាននាំយកសម្ភារៈជូនក្រុមការងារកន្លែងចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ដែលអំណោយទាំងនោះរួមមាន៖ អង្ករ ៥០០គីឡូក្រាម, ទឹកខ្ពុរមាត់ ២០០ដប, ម៉ាស ០១កេស, ទឹកត្រី ១០យួរ, ទឹកសុីអុីវ ១០យួរ និងថវិការមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ផងដែរថាចំនួនប្រជាពលរដ្ឋ ដែលបានចូលមក ចត្តាឡីស័កសរុបចំនួន ១៥៧ នាក់ស្រី ៥០ នាក់ក្នុងនោះអ្នកមានវិជ្ជមានសរុបចំនួន ១៣ នាក់ស្រី ០២ នាក់។ អ្នកដែលបានចេញពីមណ្ឌលត្រឡប់ទៅផ្ទះវិញចំនួន ១២៤ នាក់ស្រី៤២នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសរុបចំនួន ៣៣ នាក់ស្រី ០៨ នាក់ គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdzVWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--69da9af2ae40bda34dd6ffe9eca5f77ecc5df0b0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/0649A343-1A4E-4E14-B37B-831695F.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdzlWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a856710a97de07ed58279a5b394962026a4e0f4c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/E3AC5B38-A788-4E70-9A6F-1852815.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBdzFWQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0b264149de50cb53655dedcaa624da7a93e52eb9/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C672FABA-6767-4727-A664-DFADACD.jpeg)
ដោយ៖មន្ទីរព័ត៌មានខេត្តរតនគិរី
No comments