អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំជាបន្ទប់ចត្តាឡីស័ក និងបន្ទប់ព្យាបាលអ្នកជំងឹកូវីដ-១៩
កំពង់ចាម: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុង អញ្ជើញចុះពិនិត្យឃ្លាំងជាច្រើននៅក្នុងមន្ទីរពាណិជ្ជកម្មខេត្ត និងបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្ត ដើម្បីត្រៀមរៀបចំជាបន្ទប់ធ្វើចត្តាឡីស័កឬបន្ទប់ព្យាបាលអ្នកជំងឹកូវីដ-១៩ ដែលកំពុងបន្តកើតមានឡើងនៅតាមសហគមន៍ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
រូបថត៖ AKP-កំពង់ចាម
No comments