ឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យទីតាំងដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅខេត្ដឧត្ដរមានជ័យ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរឱ្យព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការពេញផងដែរ។ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។
សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញជំងឺកូវីដ-១៩ ចំនួន ២ ២២២ នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន ២ ០៦០ នាក់ ករណីឆ្លងក្នុងសហគមន៍ ចំនួន១៦២នាក់ បានព្យាបាលជាសះស្បើយ ចំនួន៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ១ ៧២៩ នាក់ និងស្លាប់ចំនួន០៤នាក់៕ ដោយ ទិត ស្រ៊
No comments