ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ចិនសម្រេចផ្តល់ជំនួយ២.៥លានដុល្លារដល់កម្ពុជាថែមទៀត លើការងារបោសសម្អាតគ្រាប់មីន

ដោយ :VISALTVONLINE.COM

 



ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសម្រេចផ្ដល់ជំនួយ២លាន ៥សែនដុល្លារដល់កម្ពុជាបន្ថែម ទៀត ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌនានា។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានឲ្យដឹងនាថ្ងៃទី២០ កក្កដានេះថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២លាន៥សែនដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមបន្តថា ជំនួយនោះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។ គម្រោងនោះ មានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចម្ការមីននិងចម្ការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១ពាន់៧០០ហិកតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនចំនួន៧ខេត្ត។

ឯកឧត្តមហេង រតនា បញ្ជាក់ថារយ:ពេល៦ខែ ឆ្នាំ២០២១មកនេះ គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូចឆ្នាំ២០២២ដែរនោះ និងបាន រំដោះដីចម្ការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ពាន់៨៣ហិកតា ដោយរុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥ពាន់គ្រាប់។

ឯកឧត្តមបានសម្តែងនូវការដឹងគុណជូនចំពោះប្រជាជននិង រដ្ឋាភិបាលចិនដែលបានគាំទ្រថវិកា​មនុស្សធម៌ដ៏មានសារសំខាន់នោះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា៕


No comments