ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបង្កើតអនុគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ :VISALTVONLINE.COM

 


កណ្តាល: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំបង្កើតអនុគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ឋ និង រដ្ឋបាលក្រុង-ស្រុក ទាំង១១ តាមប្រព័ន្ឋ(Video Zoom) ក្រោមវត្តមានលោក គីម រិទ្ធី  អភិបាលរងខេត្តកណ្តាល ។

លោក គីម រិទ្ធី បានបញ្ជាក់ថា អនុគណៈកម្មាការមានភារកិច្ច ចំនួន ៦ចំណុច រួមាន៖  ទី១- រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីចូលរួមបម្រើឱ្យការប្រយុទ្ធ ទប់ស្កាត់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកវីដ-១៩។ ទី២- ប្រមូល ចងក្រង គ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយទាក់ទងនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាអាទិ៍ ទិន្នន័យអ្នកជំងឺកូដ-១៩ អ្នកធ្វើចត្តាឡីស័ក និងបុគ្គលដែលមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកវីដ-១៩ ដើម្បីបម្រើឱ្យការរៀបចំផែនការក្នុងការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ។

ទី៣ ប្រមូល ចងក្រង គ្រប់គ្រងទិន្នន័យ និងព័ត៌មានទាំងឡាយទាក់ទងនឹងកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីបម្រើឱ្យការរៀបចំផែនការវ៉ាក់សាំងកូវីដ-១៩។ ទី៤-សហការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា វិញ្ញាបនបត្រវ៉ាកសាំងឆ្លាត Smart Vaccination Cerificate)។ ទី៥- សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំទិន្នន័យមូលដ្ឋាន ដើម្បីគាំទ្រដល់ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្រាប់លគោលបំណង ។ ទី៦-សហការរៀបចំប្រព័ន្ធរាយការណ៍តាមបែបបច្ចេកវិទ្យា ដើម្បីទទួលព័ត៌ មានប្រជាពលរដ្ឋ ក្នុងករណីដែលមានការសង្ស័យថា មានករណីវិជ្ជមានជំងឺកូវីដ-១៩។

ក្រៅពីនេះ កិច្ចប្រជុំបង្កើតអនុគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានសហការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងធនធានមនុស្ស ធនធានសម្ភារ និង បរិក្ខារដើម្បីបម្រើឱ្យការរៀបចំផែនការក្នុងការប្រយុទ្ធ ទប់ស្តាត់ និងគ្រប់គ្រងការឆ្លលរាលដាលនៃជំងឺកូវីដ -១៩ និង ការអនុវត្តការងារផ្សេងទៀត របស់មន្ត្រីជំនាញទៅតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

No comments