ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ក្រសួងសាធារណការគ្រោងស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ដោយ :VISALTVONLINE.COM

 


ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងស្នើសុំគោល ការណ៍ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោយពីច្បាប់ដែលដាក់ឱ្យអនុវត្តកាល ពីឆ្នាំ២០១៥ ត្រូវធ្វើវិសោធន កម្មរហូតដល់ចំនួន៤៨មាត្រា ក្នុងចំណោម៩២មាត្រា នៃច្បាប់ទាំងមូល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្រោយបញ្ចប់ការ ពិភាក្សាសួរដេញដោលអស់រយៈពេល១៩ លើកលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹក ជញ្ជូន និងភាគីពាក់ព័ន្ធ យល់ ឃើញថា វិសោធនកម្មច្បាប់នេះ គួរតែស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារត្រូវកែប្រែខ្លឹមសារ ព្រមទាំងមានមាត្រាខ្លះត្រូវកែសម្រួលថ្មី និងមានបន្ថែមថ្មី។

ការឯកភាពលើសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះការ បង្កើតច្បាប់ឡើងវិញជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការ ពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែលមានការចូល រួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកមានដូចជា ឯកឧត្តម គឹម សន្តិភាព រដ្ឋ លេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីជំនាញមកពីអង្គ ភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានម៉ឺង ម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។ អង្គប្រជុំ ក៏បានឯកភាពបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។

សូមរំឭកថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលចូល ជាធរមាននៅឆ្នាំ២០១៥ ក្រោយការកែសម្រួលស្ទើរតែ ទាំងស្រុងនូវច្បាប់កាលពីឆ្នាំ ២០០៧ ត្រូវបានរាជរដ្ឋាភិ បាលកម្ពុជាស្នើសុំសភាធ្វើវិសោធនកម្មរួចម្តងហើយនៅឆ្នាំ២០១៧ ដោយបញ្ឈប់លែងឱ្យមានបណ្ណបើកបរចំពោះអ្នកប្រើប្រាស់ទោចក្រ យានយន្តដែលមានទំហំស៊ី ឡាំងត្រឹម១២៥សង់ទី ម៉ែត្រ គូប, លក្ខខណ្ឌសម្រាប់អ្នក បើកបរត្រូវមានបណ្ណបើកបរ, ការគ្រប់គ្រងស្លាកលេខនិងបណ្ណបើកបរយានយន្ត, ការផ្តន្ទាទោសនិងពិន័យអន្តរ កាលចំពោះការល្មើសច្បាប់ចរាចរណ៍ដូចជាបើកបរក្នុងពេលមានជាតិស្រវឹង បើកបរគ្មានបណ្ណបើកបរ ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ជាដើម។

កន្លងមកនេះ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យចំពោះការបង្កើនប្រាក់ពិន័យ ទៅលើបទល្មើសចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត៕

វិទ្យុជាតិកម្ពុជា , 


No comments