៨ថ្ងៃ កន្លងមកមានយានយន្ត ចំនួន១.៥៩៧គ្រឿង ត្រូវបានឃាត់ករណីល្មើសនឹងបំរាមគោរចររបស់រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈ រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកក្ក
ដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ១.៥៩៧គ្រឿង ក្នុងនោះមានរថយន្តចំនួន ៤៧៣គ្រឿង ធ្វើការផាកពិន័យនៅនឹងកន្លែងបានចំនួន ៣៨៩គ្រឿង, ឃាត់ខ្លួនមនុស្សចំនួន ៥១នាក់ និងបញ្ជូនទៅតុលាការចំនួន ២៦នាក់ ផាកពិន័យ និងអប់រំមួយចំនួន។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
No comments