ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

មេប៉ុស្តិ៍ឃុំសំរោងធំ ស្រុកកៀនស្វាយ រង ការរិះគន់ ចាប់ពលរដ្ឋ រួចដោះលែងវិញ ជាថ្នូរការបង់លុយ

ដោយ :VISALTVONLINE.COM

កណ្ដាល ៖ នា ពេល ថ្មីៗ នេះ លោក ហួត សីហា មេប៉ុស្តិ៍ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល បាន បែកធ្លាយ ចេញ នូវ ការរិះគន់ ជា បន្តបន្ទាប់ ពាក់ព័ន្ធ នឹង ការប្រើ សម្តី អសុ រោះ ចំពោះ ថ្នាក់ ក្រោម ក្នុង អង្គភាព និង ករណី ល្បីល្បាញ ខ្លាំង ថា ជម្រិត ពលរដ្ឋ ទារប្រាក់ ជា ថ្នូរ នឹង ការដោះលែង។

យោងតាម ប្រភព ប្រជាពលរដ្ឋ បានអោយដឹងថា លោក ហួត សីហា មេ ប៉ុស្តិ៍ ឃុំ សំរោង ធំ ស្រុក កៀនស្វាយ កន្លងមក មាន លេចឮល្បី ថា ធ្វើ ព្យុះ ធ្វើ ភ្លៀង ក្នុង ឃុំ សំរោង ធំ តាម អំពើ ចិត្ត ដែល ជាហេតុ ធ្វើអោយ ប្រជាពលរដ្ឋ និង មន្ត្រីក្រោមឱវាទ មិន សប្បាយចិត្ត ដូច ជា ការ ប្រើ សម្ដី អសុរោះ ហៅ មន្ត្រីក្រោមឱវាទ ដែល ជា រៀមច្បង ( អាយុ បង ) សុទ្ធតែ អា មឹង ជាដើម។

ពាក់ព័ន្ធ នឹង បញ្ហា នេះ មាន ការលេចឮមក ថា មេ ប៉ុស្ដិ៍សំរោង ធំ លោក ហួត សីហា ល្បី ខាង ប្រើ អំណាច លើ ពលរដ្ឋ បែកធ្លាយ ហើយ ត្រូវបាន លោកស្នងការ ខេត្ត កណ្ដាល ដាក់ អោយ ធ្វើការ ត្រូតពិនិត្យ នៅ ការិយាល័យ បុគ្គលិក។

ដោយឡែក រឿង ដែល ក្តៅៗ ហើយ ល្បី ខ្លាំង គឺពាក់ព័ន្ធ នឹង ករណី ចាប់ ពលរដ្ឋ សង្ស័យ ជម្រិត ទារប្រាក់ យ៉ាង សម្បើម ជាហេតុ ធ្វើអោយ មាន ការរិះគន់ ពី មជ្ឈដ្ឋាន ពលរដ្ឋ។

ករណីទី១ ពាក់ព័ន្ធ នឹង ជម្រិត ទារប្រាក់ ពី ប្រជាពលរដ្ឋ ក្នុងព្រៃ ករណី ចាប់ គ្រឿងញៀន នៅ ថ្ងៃ ៣០ ខែកក្កដា ឆ្នាំ ២០២១ នៅ ចំនុច ព្រែក តាកែវ ឃុំ សំរោង ធំ ដោយ ចាប់ បាន យុវជន បី នាក់៖

-ជនសង្ស័យ ទី 1 ឈ្មោះ ឈិត ភេទ ប្រុស មុខរបរ មិន ពិតប្រាកដ

-ជនសង្ស័យ ទី 2 ឈ្មោះ បូរី ភេទ ប្រុស មុខរបរ មិន ពិតប្រាកដ។

-ជនសង្ស័យ ទី 3 ឈ្មោះ អា យោង ( បង អា បូរី ) ភេទ ប្រុស មុខរបរ មិន ពិតប្រាកដ។

យុវជន ទាំង បី នាក់ ខាងលើនេះ ត្រូវ ចាប់ខ្លួន ពាក់ព័ន្ធ មុខសញា ប្រើប្រាស់ គ្រឿងញៀន 3 នាក់ ហើយ ត្រូវបាន ទារប្រាក់ ចំនួន 3500$ ( បី ពាន់ ប្រាំ រយ ដុល្លារ ) ។ ក្នុងនោះ ជនសង្ស័យ ទី ០១ ឈ្មោះ ឈិត បង់លុយ ៤ លាន រៀល ហើយ ម្ដាយ ឈ្មោះ នេះ បាន សុំ ពី លោកនាយ ប៉ុស្ដិ មក វិញ បាន ២០ ម៉ឺន រៀល វិញ ។ ដោយឡែក ជនសង្ស័យ ពីរ នាក់ ផ្សេងទៀត ឈ្មោះ បូរី និង ឈ្មោះ យោង គឺ បង់អស់ 2500$ ( តាម ប្រភព ប្រជាពលរដ្ឋ ) នៅ ចំណុច ចម្ការ ដើមកា ស្យា ភូមិ ព្រែក តាកែវ ស្រុក កៀនស្វាយ

ករណី ទី 2 នៅ ថ្ងៃ ទី 30 ខែកក្កដា ឆ្នាំ 2021 នោះ ដដែល នា ពេល ល្ងាច លោក ហួត សីហា មេ ប៉ុស្តិ៍ សំរោង ធំ បាន ចុះ បង្ក្រាប ករណី លេង ប៊ៀរ ហើយ បាន ចាប់ យុវជន ឈ្មោះ សាល នៅ ចំណុច កំប្លោក វិល ផ្ទះ ខាង ប្រពន្ធ របស់ យុវជន ឈ្មោះ សាល ដោយ ជំរិត ទារប្រាក់ នៅ ក្នុង ព្រៃ ចំនួន 10 លាន រៀល រួម នឹង ខ្សែដៃ ផ្លាក ទីន ចំនួន មួយ ខ្សែរ ជា ថ្នូរ នឹង ការដោះលែង ។ ពលរដ្ឋ ឈ្មោះ សាល ដែល មាន ម្ដាយ ឈ្មោះ ថាច ឪពុក ឈ្មោះ សំ រស់ នៅក្នុង ភូមិ ស្ទឹង ពី ហៅ ភូមិ ក្របី ឃុំ សំរោង ធំ ស្រុក កៀនស្វាយ ។

កណី ទី 3 សង្ស័យ ជា បទល្មើស គ្រឿងញៀន លោក ហួត សីហា មេ ប៉ុស្តិ៍ សំរោង ធំ បាន ស្ទាក់ ចាប់បាន ម៉ូតូ ម៉ាក ស្កុប ពី មួយ គ្រឿង ពណ៌ ខ្មៅ បិទ ក្រហម ស្លាក លេខ ភ្នំពេញ 2050 ហើយ ឮថា បាន ជម្រិត ទារប្រាក់ ពី ម្ចាស់ ម៉ូតូ ទឹកប្រាក់ 700$ ( ប្រាំពីរ រយ ដុល្លារ ) ។ ដោយ ម្ចាស់ ម៉ូតូ ពុំមាន លទ្ធភាព បង់ ក៏ សូម បង់ តែ 200$ តែ មេ ប៉ុស្តិ៍ មិន ព្រម។

ចំពោះ ករណី នេះ មានការ បែកធ្លាយ ដល់ លោក ស្នងការ ខេត្ត កណ្ដាល លោក ក៏ បាន ដាក់ កម្លាំង ចុះ ត្រួតពិនិត្យ ។ ក្រោយមក លោក ហួត សីហា មេ ប៉ុស្តិ៍ សំរោង ធំ បាន ប្រគល់ ម៉ូតូ ជូន ម្ចាស់ ដើម វិញ ។ ពាក់ព័ន្ធ នឹង ការចាប់ ឃាត់ ម៉ូតូ នេះ មាន លេចឮមក ថា កន្លងមក ម៉ូតូ ជា ច្រើន គ្រឿង ដែល លោក ហួត សីហា មេ ប៉ុស្ត៍ សំរោង ធំ ចាប់ ពី បទល្មើស បាន គឺ គាត់ បាន យកទៅ លក់ ធ្វើ ជា ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួន យ៉ាង ហ៊ឹកហ៊ាក់

ពាក់ព័ន្ធ នឹង ករណី ខាងលើនេះ ត្រូវបាន លោក ស្នងការ ខេត្តកណ្ដាល ឲ្យ ជំនាញ ចុះ ត្រួតពិនិត្យ ។ ហើយ យ៉ាងណាម៉ិញ តាម ព័ត៌មាន មក អោយ ដឹងថា ក្រុម ប្រជាពលរដ្ឋ ដែល រង ការ ចាប់ជំរិត ទារប្រាក់ ពី លោកនាយ ប៉ុស្ដិ៍សំរោង ធំ កំពុង ដាក់ ពាក្យបណ្ដឹង នៅ អធិការដ្ឋាន ស្រុក ។ ចាំ មើល ថា តើ លោក អធិការ ស្រុក មាន ចំណាត់ការ កូនចៅ ខ្លួន ដែររឺទេ ? អង្គភាព យើងខ្ញុំ នឹង រង់ចាំ បន្ត មើល ព័ត៌មាន នេះ ទៀត ( តើ វាសនា លោក មេ ប៉ុស្តិ៍ សំរោង ធំ ទៅជា យ៉ាងណា បើ រឿង ធំ យ៉ាងនេះ !)។

ទោះបីយ៉ាងណា ក៏ដោយ ពាក់ព័ន្ធ នឹង ការរិះគន់ ចោទប្រកាន់ ខាងលើ នេះ អង្គភាព យើងខ្ញុំ មិនទាន់ ទទួល បាន ការបំភ្លឺ ពី លោក ហួត សីហា មេ ប៉ុស្តិ៍ ឃុំ សំរោង ធំ ស្រុក កៀនស្វាយ ខេត្ត កណ្ដាល នៅឡើយ។

ដោយឡែក ប្រជាពលរដ្ឋ រស់នៅ ក្នុង ឃុំ សំរោង ធំ ទាំងមូល មានចិត្ត សប្បាយ រីករាយ និង សូម កោតសរសើរ នូវ ចំណាត់ការ របស់ លោក ស្នងកា រ ខេត្តកណ្ដាល ឧត្តមសេនីយ៍ទោ ឈឿន សុ ចិត្ត ដែល តែងតែ ជួយ ដោះស្រាយ រាល់ ទុក្ខលំបាក របស់ ប្រជាពលរដ្ឋ ក្នុង ឃុំ សំរោង ធំ ក៏ដូចជា នៅ ក្នុង ខេត្តកណ្ដាល ទាំងមូល ៕




No comments