រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីក្រោមឱវាទ បំពេញការ ងារផ្សព្វផ្សាយឱ្យកាន់តែល្អ
MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន បន្តពិនិត្យការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍បានកន្លង មក និងបានពិនិត្យមើលលទ្ធ ភាពដែលត្រូវអនុវត្តន៍បន្ដ ក្នុងបរិបទកូវីដ-១៩ ។
ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រពន្ធ័វីឌីអូ និងដោយផ្ទាល់នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា អង្គភាពចំណុះឱ្យក្រសួងព័ត៌មាន ដែលមានអគ្គនាយកទាំងអស់ បានធ្វើ ការទំនាក់ទំនង ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជា មួយស្ថាប័នដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅរកភាពជោគជ័យ សម្រាប់ការងារក្នុងស្ថាប័នខ្លួន ក្នុងនោះរួមមាន ៖ ដូចជា AKP ជាមួយនឹងខ្មែរ ថាមស៍, ទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹងខាងទូរទស្សន៍អ៊ីអាត (E.Arts Cambodia), ពាក់ព័ន្ធការងារជាមួយក្រសួង គឺសហការជាមួយ អាស៊ាន AIBD ដែលយើងបានធ្វើការជាមួយគ្នាកន្លងមក គឺយើងរាយការណ៍ពីវឌ្ឍន ភាពអស់ទាំងនេះ នូវរាល់បញ្ហានានាដល់រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរៀងរាល់សប្តាហ៍ ។
នៅក្នុងកិច្ចប្រជុំនេះដែរ បន្ទាប់ពីថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋានទាំង៥ ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេ ខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក កិច្ចការងាតាមជំនាញនីមួយៗ បានធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចអនុវត្តន៍បានក្នុង១សប្តាហ៍កន្លងមកនេះ និងបានលើកពីផែនការ សកម្មភាពការងារ ដែលត្រូវបំពេញបន្តនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ បន្តសកម្មភាពការងារ សម្រាប់អនុវត្តន៍នៅសប្តាហ៍បន្ទាប់ ពិសេសប្រពន្ធ័ផ្សពផ្សាយរបស់ជាតិ ត្រូវបង្កើនប្រសិទ្ធភាព ក្នុងការ ផលិតកម្មវិធីផ្សេងៗ ដែលកាន់តែមានការទាក់ទាញ និងត្រូវបន្តផ្សាយនូវរាល់ដំណឹងថ្មីៗទាន់ហេតុការណ៍ ព្រឹត្តិការ ណ៍ និងវិធានការនានា របស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNzNDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d09b848ff59ede5b233afa02a4b444979f6864ec/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/00145A3F-4B90-41F6-9D6C-68B9656.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN3pDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--25a5529c3cc0a2b380ef0a00988dc3b1a8dd1b2f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/ED85BC20-24CC-4E0F-BBC4-2BB7CA3.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN3ZDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1fe49f1602cad0a818b3811aa5d8a2f09d917585/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/D71E0961-4355-4F12-AE8D-9721FD8.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNzdDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7ea51407345c3082defe4c663b92445ee18d39d8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/96C24DA4-77A4-4C7D-9CE4-945B94D.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNy9DQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5e17db27528893147161644f1ab7f1cfcd83a8de/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F316F319-A81A-4F85-A4D9-BA71C10.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOERDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cf03572aee532ab849ca0c429941494016af2a42/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/EE3FAF00-0FE2-4FBB-ADC1-91F139E.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOExDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e99ab56b212c3fdd55f23a31f7a11ca87b64863f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/76C99A11-F602-4066-9385-A020034.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOEhDQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c4f5d525d5ba5796e5ba0d0ea34dcfd2d349f0c6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C8E60A2B-1B05-4ED7-BF7B-812A1F3.jpeg)
No comments