ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្មតបនឹងការផ្សាយរបស់ផេកហ្វេសប៊ុក The Cambodia Daily Khmer ពីការកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត !

ដោយ :VISALTVONLINE.COM

សៀមរាប៖ ប្រជាពលរដ្ឋ ដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានប្រតិកម្មតបជាមួយនឹងអ្នករិះគន់ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ឌឺខេមបូឌាដេលីខ្មែរ (Cambodia Daily Khmer) ថា ជាជនអគតិ ហើយការផ្សព្វផ្សាយព័ត៌មានចេតនាបំភ្លើស និងជាព័ត៌មានខ្វះការយល់ដឹង ដែលថាអាជ្ញាធរជាតិអប្សរាកាប់បំផ្លាញដើមឈើធ្វើអាជីវកម្មនោះ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក The Cambodia Daily Khmer បានផ្សព្វផ្សាយថា ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំ ដុះក្នុងតំបន់ឧទ្យានអង្គរ ទល់មុខប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗ ដោយសារដាក់ថ្នាំពុល និងមានដើមឈើខ្លះទៀត ត្រូវគេកាប់ដោយស្របច្បាប់។

ករណីនេះប្រជាពលរដ្ឋ ជាអាជីវករលក់ដូរនៅខាងមុខអង្គរវត្ដក្បែរដើមឈើនោះ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានបែបនេះ ជាព័ត៌មានបំភ្លើសខ្វះការពិត ដែលមានចរិតញុះញង់ឱ្យមានការភាន់ច្រឡំ ព្រោះថា ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានកាប់ចោលនោះ វាមានស្ថានភាពងាប់ ហើយខ្លាចមានគ្រោះថ្នាក់ដល់អ្នកលក់ដូរ និងកូនចៅរបស់ពួកគាត់ខាងក្រោមដើមឈើ ព្រមទាំងខ្លាចមានហានីភ័យដល់អ្នកទេសចរណ៍ផងដែរ។ ពួកគាត់ថា ដើមឈើនោះ មិនមានការដាក់ថ្នាំសម្លាប់ និងកាប់ធ្វើអាជីវកម្មនោះទេ ដូចការលើកឡើងនោះទេ គឺកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់មនុស្សតែប៉ុណ្ណោះ។

ពួកគាត់បានប្រតិកម្មថា ការផ្សព្វផ្សាយព័ត៌មានបែបនេះជាព័ត៌មានខ្វះការយល់ដឹង ជាព័ត៌មានក្លែងក្លាយ ហើយព័ត៌មានបែបនេះ មានតែជនអគតិទេដែលហ៊ានយកទៅផ្សាយខ្វះការពិចារណា។ ពួកគាត់បានគាំទ្រការកាប់ដើមឈើងាប់នៅខាងមុខអង្គរចោល ព្រោះខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសដល់កន្លែងលក់ដូររបស់ពួកគាត់។ពួកគាត់បានលើកឡើងថា ប្រជាពលរដ្ឋពូកែរិះគន់ ដែលត្រូវរិះគន់ ឱ្យមានការស្រាវជ្រាវរកការពិត ដើម្បីយកទៅផ្សព្វផ្សាយឱ្យមានជឿជាក់ពីប្រជាពលរដ្ឋ ផ្ទុយទៅវិញបើរិះគន់ជាន់ពន្លិចនោះទេ ពួកគាត់អស់ជំនឿទៅលើប្រព័ន្ធផ្សព្វផ្សាយបែបនេះហើយ។

ជុំវិញបញ្ហានេះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើដែលបានកាប់ចោលនោះ ត្រូវបានថែទាំយ៉ាងម៉ត់ចត់បំផុត ដើម្បីឱ្យមានជីវិត ប៉ុន្ដែវាមានអាយុកាលច្រើនឆ្នាំហើយទើបអាជ្ញាធត្រូវកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលអគតិមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ The Cambodia Daily Khmer នោះទេ។

លោក បានបន្ដថា ដើមឈើនៅខាងមុខអង្គរនោះ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ សំណង់អគារជាដើម ជាក់ស្ដែងដើមឈើទាលនៅខាងអង្គរវត្ដ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទេសចរណ៍។ លោកបញ្ជាក់ថា ដើមឈើពិតមែនតែជារុក្ខជាតិ ប៉ុន្ដែវាក៏មានជំងឺដូចមនុស្សសត្វដែរ ដែលលោកចាត់ទុកថា ការរិះគន់ និងការផ្សព្វផ្សាយតាមហ្វេសប៊ុក The Cambodia Daily Khmer ជាព័ត៌មានបំភ្លើសខ្វះការពិត។

បើតាមលោក យិត ចាន់ដារដ្ឋ ដើមឈើនៅខាងមុខអង្គរ ក្នុងបរិវេណប៉ាកវី នឹងត្រូវកាត់ចោលបន្ថែមទៀត ព្រោះវាបានងាប់ ទោះបីអ្នកជំនាញអាជ្ញាធរជាតិខិតខំថែរក្សាយ៉ាងក៏ដោយ ដើម្បីកុំឱ្យមានហានីភ័យដល់អ្នកទេសចរ ក៏ដូចប្រជាពលរដ្ឋអាជីវករផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

No comments