នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំក្រុមយុវជនសាខាចុះមូលដ្ឋានណែនាំពីការទប់ស្កាត់ជំងឺកូវីដ ១៩ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មា ធិការសាខា ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក ចំនួន ៤នាក់ ស្រី ២ នាក់ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីជំងឺកូវីដ-១៩ នៅផ្សារអូរដូនតា ឃុំស្ទឹងត្រង់ ចុះបន្តនៅសាលាបឋមសិក្សាព្រៃសន្រ្ទះ និងជួបបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួនអ្នកទទួលផលដោយជំនន់ទឹកភ្លៀងចំនួន១៩ ខ្នងផ្ទះ ស្មើ២៧៨នាក់ ស្រី ១៣២នាក់ ចែកបណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន ៤១ សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន ១០ សន្លឹក បណ្ណការយល់ដឹងនូវការពិតអំពីជំងឺកូវីដ១៩ ចំនួន ៣១ សន្លឹក និង ម៉ាស់ ចំនួន ១០៦ បន្ទះ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចែល និងម៉ាស់ជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ19 បម្លែងថ្មី ( ដែលតា )ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បាន ៕
No comments