តំណាងលោកឧត្ដមសេនីយ៍ទោ ឯម កុសលនាំយកអំណោយឧបត្ថម្ភដល់ពល រដ្ឋកំពុងធ្វេីចត្តាឡឺស័កនៅតាមផ្ទះ
ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់ឲ្យតំណាងរបស់លោកនាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិឧបត្ថម្ភដល់បងមានប្រជាពលរដ្ឋដែលបាននឹងកំពុងធ្វេីចត្តាឡឺស័កនៅតាមផ្ទះ ។
អំណោយទាំងនោះបាននាំយកទៅចែកជូននៅព្រឹកថ្ងៃទី០៤ ខែុលា ឆ្នាំ២០២១ ដែលមានចំនួន០៣ភូមិ សរុប១៦ខ្នងផ្ទះ សមាជិកសរុប៥១នាក់ ក្នុងនោះមាន ភូមិពោន ០២ខ្នងផ្ទះ, ភូមិស្រែអំពៅ ០២ខ្នងផ្ទះ និងភូមិទួលសំបួរ ១២ខ្នងផ្ទះ បន្ទាប់ពីរកឃេីញអ្នកវិជ្ជមាន ចំនួន៥៥នាក់ ស្រី២៨នាក់ និងស្លាប់០១នាក់ ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមតួលេខដែលទទូលបានអំណោយ ដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន ៖ ថវិកាកា ១០មុឺនរៀល អង្ករ ១បេ២៥គីឡូ ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ម៉ាស់ ២ប្រអប់ សាប៊ូ ១ដុំ ។ សរុបជាថវិកាទាំងអស់ចំនួន ៤,៥០០,០០០រៀល៕
No comments