ភ្ញៀវទេសចរទៅលេងខេត្តកែបក្នុងរយ:ពេលឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌបីថ្ងៃមានចំនួនជាង៩៦,០០០នាក់
កែប៖ភ្ញៀវទេសចរជាតិ-បរទេស អញ្ចើញមកសម្រាកលំហែកម្សាន្តនៅ រមណីយដ្ឋានឆ្នេរកែប ក្រុងកែប នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ និងចំនួនស្ថិតិភ្ញៀវទេសចរសរុប គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៃពិធីបុណ្យភ្ជុំបិណ្ឌ របស់ខ្មែរ យើង ដែលមានទិន្នន័យដូចខាងក្រោម៖
+ ភ្ញៀវទេសចរសរុប នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២១ នេះ មានចំនួនសរុប ៣៥,៨៦៤ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៣៥,៧៦១នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១០៣នាក់
-រថយន្ដសរុបចំនួន៣,០៤៦ គ្រឿង ក្នុងនោះរថយន្តតូចចំនួន២,១១៦គ្រឿង រថយន្តមធ្យមចំនួន ៩០៥គ្រឿង និងរថយន្តធំចំនួន ២៥គ្រឿង។
+ ភ្ញៀវទេសចរសរុបដោយគិតចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ធៀបនឹងឆ្នាំ២០២០ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៩៦,៤៧១នាក់/៦៨,០៥៤នាក់ កើនឡើង ៤១.៧៥% ភ្ញៀវទេសចរជាតិ៩៦,១៣២នាក់/៦៧,៨០៩ កើនឡើង៤១.៧៦%ភ្ញៀវទេសចរបរទេស ៣៣៩នាក់/២៤៥នាក់ កើនឡើង ៣៨.៣៦% ។
-ចំនួនរថយន្តសរុបចំនួន ១០,៨៣៨គ្រឿង រថយន្ដតូច៧,៥០៧គ្រឿង រថយន្ដមធ្យម ៣,២៦៧គ្រឿង និងរថយន្តធំ៦៤គ្រឿង សម្រាប់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មានភាពល្អប្រសើរ៕
ដោយ៖មន្ទីរព័ត៌មានខេត្តកែប
No comments