ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

រាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ

ដោយ :VISALTVONLINE.COM

ថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជាមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំ ខុស ច្បាប់ ដែល ជា បញ្ហា ច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅដោយបានដាក់ចេញវិធានការចំនួន ៥ចំនុចសំខាន់ដូចខាងក្រោម


ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទី ស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការ អនុវត្ត វិធានការ លើ ការប្រ មូ ល ពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ២០២១ ជា លើ ក ចុង ក្រោ យ ចំពោះយានយន្តឯកជនដែលជ្រោក ក្រោម ផ្លាកលេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាក លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួន មក បំពេញ កាតព្វ កិ ច្ច ពន្ធនិងអាករនាំចូល ស្រប តាម ច្បាប់ និ ងបទប្បញ្ញត្តិស្ដីពីគយ។

ទី២-ចំពោះម្ចាស់រថយន្ត ឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែល មាន ចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អ គ្គនាយកដ្ឋាន ទ្រព្យុ សម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមក បង់ ពន្ធ និង អាករ ឱ្យ បាន មុន ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយ ពន្ធ នៃ ប្រាក់ពន្ធ អាករ សរុប ពី ១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្ត ទំនើប ដែល ទើប នាំ ចូលក្នុង ឆ្នាំ ២០២១ ត្រូវ បង់ ពន្ធ និង អាករ ១០០% ដដែល។ ប្រសិនជាម្ចាស់ យានយន្ត មិនបាន បំពេញ កា តព្វកិច្ច បង់ពន្ធ និង អាករ នោះទេ គឺក្រោយ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវ យកពន្ធ និង អាករពេញ១០០% ព្រមទាំង ត្រូវទទួលរង ការ ផាក ពិន័យ ទៀត ។

ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំ ទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយ ទទួល បានកា រអនុគ្រោះ បន្ធូរ បន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅ កែ ចង្កូត ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិន អនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំ ធ្វើដំណើរ លើ ផ្លូវ សាធារណៈទៀត នោះ ឡើយ លើក លែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពី រាជរដ្ឋា ភិ បា ល ជាលក្ខណៈ ពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្ត ដឹកសំ រាម ជាដើម។

ទី៤-ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិង កងកម្លាំង ប្រដាប់ អាវុធ ត្រូវសហការជាមួយគយ ដើម្បី បង្កើនសកម្មភាពទប់ស្កាត់និង បង្ក្រាប រថយន្ត គ្មាន ពន្ធ ។ ក្នុង ករណីចាំបាច់ ប្រសិន បង្ក្រាបបាន រថយន្តសេរីទំនើបគ្មាន ពន្ធ ដែល ម្ចាស់ ជា មេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរព ច្បាប់ និង បន្ត ប្រើប្រាស់ រថយន្តនោះ ត្រូវ រាយការណ៍ អំពី អត្តសញ្ញាណ ម្ចាស់ រថយន្ត ជូន សម្តេច តេជោ នាយករដ្ឋមន្ត្រី ដើម្បី សម្តេច មាន វិធានការ ដកមុខតំណែង និង បណ្ដេញ ចេញពីគណ បក្ស ថែមទៀត។

ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជា រថយន្ត ខុស ច្បា ប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត។

No comments