ឯកឧត្តម គន់ គីម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធីបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង អភិបាលស្រុក ចំនួន ៤ស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់អំណោយនិងថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល
No comments