រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រវិស័យឯកជនបណ្ដុះធនធាននិស្សិតខ្មែរលើជំនាញស្ថាបត្យកម្ម
MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រគម្រោងសហការរបស់ក្រុមហ៊ុន AGENT21 GLOBAL និង LSCG លើវិស័យស្ថាបត្យកម្ម ដើម្បីបណ្ដុះធនធាននិស្សិតខ្មែរលើវិស័យនេះឱ្យបានកាន់ តែច្រើន ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេស ។ ការគាំទ្របែបនេះក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឱ្យ លោក លី សុខឆាយ អគ្គនា យកក្រុមហ៊ុនអចលនទ្រព្យ LSCG REAL ESTATE នៅកម្ពុជា និងសហការីចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានសំដែងនូវការរីករាយ ដោយបានឃើញក្រុមហ៊ុន LSCG REAL ESTATE និងក្រុម AGENT21 GLOBAL សហការគ្នាជួយដល់និស្សិតកម្ពុជា ឱ្យបានទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ ក្នុងផ្នែកអាស៊ីតិចនេះ ឱ្យមានជំនាញកាន់តែច្បាស់លាស់បន្ថែមទៀត ព្រោះយុវជន គឺ ជាទំពាំងស្នងឫស្សីនៃប្រទេស ជាតិ នៅពេលដែលមានចំ ណេះដឹង និងជំនាញពិត ប្រាកដ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ បានកាន់តែរីកចម្រើន បន្ថែមទៅមុខទៀត។ ក្នុងឱកាសនោះ ក្រុមហ៊ុន LSCG REAL ESTATE បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុន AGENT21 GLOBAL សហការជាមួយ Master Club ក្នុងការផ្តល់អាហារូបករណ៍ និស្សិតកម្ពុជា នៅសាលារចនាផ្នែកអាស៊ីតិច ដែលមានជំនាញគូរគំនូសប្លង់គ្រប់ប្រភេទ មានជាអគារ ខុនដូ សណ្ឋាគារ អាផាតមិន ការរចនាអគារនានា ឱ្យមានសោភ័ណភាពស្រស់ស្អាត ។ សម្រាប់អាហាររូប ករណ៍ ដែលក្រុមហ៊ុនមាន គឺអាចឱ្យនិស្សិតបានទៅសិក្សាបន្ត ដូចជានៅសហរដ្ឋអាមេ រិក ជប៉ុន ចិន និងប្រទេសថៃ ។ កិច្ចការងារ ទាំងនេះ គឺដោយសារក្រុមហ៊ុន បានពិនិត្យឃើញថា កូនខ្មែរបច្ចុប្បន្ន មានភាពឆ្លាតវៃក្នុងវិស័យនេះច្រើន ដូចនេះហើយទើបក្រុមហ៊ុនទាំងពីរ បានចាប់ដៃគ្នា សហការជាមួយសាលារចនា ក្នុងការជ្រើសនិសិ្សត ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ជាងគេ គឺក្រុមហ៊ុនជាអាហារូបករណ៍ បានទៅសិក្សានៅក្រៅប្រទេស ដោយឥតបង់ថ្លៃ ដើម្បីទទួលបានចំណេះ និងជំនាញថ្មីៗបន្ថែមទៀតមកចូលរួមធ្វើការអភិវឌ្ឍប្រទេសជាតិវិញ ដែលកំពុងមានការរីកចម្រើនលើ វិស័យ អចលនទ្រព្យ សំណង់ អគារនានាជាច្រីនបានកំពុងដំណើរ ការសាងសង់ ៕
No comments