ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានចូលរួមជាអធិបតីនិងពិធីសំណេះសំណាលក្នុងមីទ្ទិញអបអរសាទរទិវាវប្បធម៏ជាតិ!!!
កណ្តាល៖ នារសៀល ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ !ឯកឧត្តមបានចូលរួមជាអធិបតី និងពិធីសំណេះសំណាល ក្នុងមីទ្ទីងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ដោយមានការយាងនិមន្តចូលរួម ពីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងទាំង៣ ស្ថិតនៅក្នុងបរិវេណវត្តពោធិមាស ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
"ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤" នាឱកាសពេលនេះ គឺជាការរម្លឹកដល់ឧបការគុណរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ដែលមានមនសិការសេ្នហាជាតិ និងស្មារតីស្រឡាញ់វប្បធម៌ជាតិ ស្ថិតនៅជានិច្ចកាល និងរីកដុះដាលក្នុងសា្មរតី និងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់រូប។ សូមយុវជនដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន ត្រូវចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ជាតិទាំងនេះឱ្យបានគង់វង្សជានិច្ចនិរន្តរ៍៕
No comments