ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ វិសាល ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 0712222438 / 0766666512 / 0965788884..

Breaking News

ដោយ :VISALTVONLINE.COM
ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅមុខសារមន្ទីរប្រវត្តិសាស្ត្រ អគារចាស់សាលាខេត្តបាត់ដំបង។ ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន “ គឺដើម្បីដាស់តឿនក្រើនរំលឹកដល់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់បង្ករឡើងដោយសារគ្រឿងញៀន សំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់តាមរយៈការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន។ ឯកឧត្តមក៏បានបន្ថែមទៀតថា ទោះបីខេត្តបាត់ដំបងទាំងមូលពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយ ក៏យើងគ្រប់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងកាត់បន្ថយអត្រាអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅតិចបំផុត។ ដើម្បីសម្រេចឱ្យបាននូវទិសដៅនេះទាមទារឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឱ្យកើតមាននូវប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ ឬខេត្តខ្ញុំសុវត្ថិភាពខ្ញុំ។ លើសពីនេះបញ្ហាគ្រឿងញៀន គឺជាបញ្ហាដែលត្រូវចូលរួមទាំងអស់គ្នា បើស្ថានភាពនៃការចរាចរណ៍ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានគឺរាល់គម្រោងអភិវឌ្ឍន៍ខេត្តនានាមិនអាចប្រព្រឹត្តទៅបានឡើយ ហើយធនធានមនុស្សរបស់យើងក៏ត្រូវធ្លាក់ក្នុងវិបត្តិសង្គមដ៏ស្មុគស្មាញដែរ។ ក្នុងថ្ងៃអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគណៈកម្មការបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមដីការសម្រេចរបស់សាលាដំបូងខេត្តដែលមានគ្រឿងញៀនសរុបទម្ងន់២២.២៥២,១០ក្រាម ក្នុងនោះមាន៖ - ប្រភេទ មេតំហ្វេតាមីន ទម្ងន់២០.០៥៤,២៩ក្រាម - ប្រភេទ កេតាមីន ទម្ងន់៣១៨,៥៨ក្រាម - ប្រភេទម្សៅថ្លា អ៊ីចស្តាស៊ី ទម្ងន់៤៤,៦៥ក្រាម - ប្រភេទអ៊ីចស្តាស៊ី ទម្ងន់៦,៣៩ក្រាម - ប្រភេទ មេតំហ្វេតាមីនWY ទម្ងន់១.៨២៨,១៩ក្រាម និងឧបករណ៍ សម្ភារៈសម្រាប់ផលិត ការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

No comments